ពួកមន្ត្រីរបស់ស្តេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមអ៊ីមុាំ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការីយ៉ា និងលោកយេហ៊ីអែលជាអ្នកទទួលខុសត្រូវកិច្ចការក្នុងដំណាក់របស់អុលឡោះយកចៀម ២ ៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមអ៊ីមុាំសម្រាប់ពិធីបុណ្យរំលង។