១ របាក្សត្រ 29:16 - អាល់គីតាប16 ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុកសង់ដំណាក់ សម្រាប់នាមដ៏វិសុទ្ធរបស់ទ្រង់ សុទ្ឋតែជាអំណោយទានរបស់ទ្រង់។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីស្អាងព្រះវិហារថ្វាយដល់ព្រះអង្គ សម្រាប់ព្រះនាមបរិសុទ្ធព្រះអង្គ នោះសុទ្ធតែមកពីព្រះហស្តរបស់ព្រះអង្គទេ ហើយជារបស់ព្រះអង្គទាំងអស់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុក សង់ព្រះដំណាក់សម្រាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ សូមមើលជំពូក |
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំដឹងថា ទ្រង់ស្ទង់មើលចិត្តមនុស្ស ហើយគាប់ចិត្តនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ខ្ញុំស្ម័គ្រចិត្តយកជំនូនទាំងនេះ មកជូនទ្រង់ដោយចិត្តស្មោះ ហើយខ្ញុំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ទ្រង់ ដែលជួបជុំនៅទីនេះ នាំយកជំនូនដោយស្ម័គ្រចិត្តមកជូនទ្រង់ដែរ។
មូស្ទីអសារាពីអំបូរសាដុកជម្រាបស្តេចថា៖ «ចាប់ពីពេលប្រជាជននាំជំនូនដែលគេបានញែកទុក មកដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិតអុលឡោះតាអាឡាប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្តីត្រូវការ»។