Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 28:6 - អាល់គីតាប

6 ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទី‌លាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "សាឡូម៉ូន ជា​កូន​ឯង​នឹង​ស្អាង​ព្រះ‌វិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​យើង ដ្បិត​យើង​បាន​រើស​គេ ឲ្យ​បាន​ធ្វើ​ជា​កូន​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សាឡូម៉ូន ជា​បុត្រ​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទី‌លាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​បាន​មាន​បន្ទូល​មក​យើង​ថា សាឡូម៉ូន ជា​កូន​ឯង នឹង​ស្អាង​ព្រះ‌វិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​អញ ដ្បិត​អញ​បាន​រើស​វា ឲ្យ​បាន​ធ្វើ​ជា​កូន​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 28:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​មាន​បំណង​សង់​ដំណាក់​មួយ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​មក​កាន់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ​ថា “កូន​របស់​អ្នក ដែល​យើង​នឹង​តែង‌តាំង​ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សម្រាប់​យើង”។


អុលឡោះ‌តាអាឡា​បាន​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​ក៏​បាន​សង់​ដំណាក់​នេះ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។


អុលឡោះ​អើយ ឥឡូវ​នេះ​ទ្រង់​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ​ហើយ ដ្បិត​ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​ដូច​ធូលី។


គាត់​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទី‌លាន​នៅ​ជុំ‌វិញ​បន្ទប់​នោះ។


អ្នក​សង់​ផ្ទះ​មាន​កិត្ដិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា អ៊ីសា​ក៏​គួរ​នឹង​ទទួល​សិរី‌រុង‌រឿង ប្រសើរ​លើស​ណាពី​ម៉ូសា​យ៉ាង​នោះ​ដែរ


រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​បុត្រា ដែល​គ្រប់‌គ្រង​លើ​ដំណាក់​នៃ​អុលឡោះ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ដំណាក់​របស់​អុលឡោះ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ដ​រឹង‌ប៉ឹង និង​ពឹង​ផ្អែកជាប់​ជានិច្ច​មែន​នោះ។


ក្នុង​អត្ថ‌បទ​គីតាប​ខាង​លើ​នេះ មាន​ចែង​សា​ជា​ថ្មី​ថាៈ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម