Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 27:25 - អាល់គីតាប

25 លោក​អាស‌ម៉ាវែត កូន​របស់​លោក​អឌី‌អែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ។ រីឯ​ទ្រព្យ​សម្បត្តិ​នៅ​តាម​ស្រែ​ចម្ការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណា‌ថាន កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ឯ​អ្នក​រក្សា​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច គឺ​អាស‌ម៉ាវែត ជា​កូន​អ័ឌី‌អែល ហើយ​យ៉ូណា‌ថាន ជា​កូន​អ៊ូស៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ‌សម្បត្តិ នៅ​ស្រែ​ចម្ការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​អាស‌ម៉ាវែត កូន​របស់​លោក​អឌី‌អែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ។ រីឯ​ទ្រព្យ​សម្បត្តិ​នៅ​តាម​ស្រែ​ចម្ការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណា‌ថាន កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​អ្នក​រក្សា​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច គឺ​អាស‌ម៉ាវែត ជា​កូន​អ័ឌីអែល ហើយ​យ៉ូណា‌ថាន ជា​កូន​អ៊ូស៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ នៅ​ស្រែ​ចំការ នៅ​ទី​ក្រុង នឹង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 27:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ យូសុះ​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នា​នា គឺ​យក​ស្បៀង​ដែល​ផលិត​តាម​ស្រែ​ចម្ការ​ជុំ​វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទី​ក្រុង។


លោក​អាប៊ី-អាល់‌បូន អ្នក​ស្រុក​អើរ៉ា‌បា លោក​អាស្មា‌វែត អ្នក​ស្រុក​បាហូ‌រីម


ស្តេច​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​ចាប់​ផ្តើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិតអុលឡោះ‌តាអាឡា​ខឹង ទាស់​នឹង​អ៊ីស្រ‌អែល​ព្រោះ​តែ​ការ​នេះ។ ដូច្នេះ​ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ទត​ឡើយ។


លោក​អែស‌រី​ជា​កូន​របស់​លោក​កេ‌លូប មើល​ខុស​ត្រូវ​លើ​ពួក​កសិករ ដែល​ធ្វើ​ស្រែ​ចម្ការ​ជូន​ស្តេច។


ស្តេច​ទត​បាន​កោះ​ហៅ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ មេ​បញ្ជា‌ការ​កង‌ពល​នានា​ដែល​បម្រើ​ស្តេច មេ​កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់‌គ្រង​លើ​រាជ្យ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្តេច ព្រម​ទាំង​ពួក​កូន​ច្បង ពួក​មហា‌តលិក ពួក​វីរ‌ជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។


ពេល​នោះ​មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្តេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត


ស្តេច​អេ‌សា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​ឃ្លាំង​រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ជូន​ស្តេច​បេនហា‌ដាដាឌ​ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​មាន​ប្រសាសន៍​ថា៖


ស្តេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្តេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្តេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយ‌ជូរ​ជូន​នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្តេច​ពេញ​ចិត្ត​ខាង​វិស័យ​កសិ‌កម្ម។


ជន‌ជាតិ​អេស៊ីប​បាន​តែង​តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រ‌អែល​សង់​ក្រុង​ពីថំ និងក្រុង​រ៉ាមសេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។


ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ មាន​ដប់​នាក់​ពោល​ទៅ​កាន់​លោក​អ៊ីស្មា‌អែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចម្ការ គឺ​មាន​ស្រូវ មាន​អង្ករ ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មា‌អែល​ក៏​ទុក​ជីវិត​ឲ្យ​អ្នក​ទាំង​ដប់​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម