Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 25:8 - អាល់គីតាប

8 ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខ‌ងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ ទាំង​តួន​ទាំង​សិស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ និង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​គ្រូ ទាំង​សិស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ នឹង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 25:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​កេណា‌នា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថ‌ភាព។


អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​ណាពី​ហារូន ជា​បង​ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​មុខ​ស្តេច​ទត នៅ​ចំពោះ​មុខ​អ៊ីមុាំ​សាដុក និង​លោក​អហ៊ី‌ម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។


ការ​បែង​ចែក​នេះ​ធ្វើ​ឡើង ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់‌គ្រង​ការ‌ងារ​នៅ​ក្នុង​ទី‌សក្ការៈ និង​អ្នក​គ្រប់‌គ្រង​ការ‌ងារ​របស់​អុលឡោះសុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេ‌ឡា‌សារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីថា‌ម៉ារ​ដែរ។


កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ​យូសុះ លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ​ដែល​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះតាម​បញ្ជា​របស់​ស្តេច។


ឆ្នោត​ទី​មួយ​ត្រូវ​លើ​យូសុះ ជា​កូន​របស់​លោក​អេសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដា‌លា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់‌ពីរ​នាក់។


ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង​ទាំង​ចាស់។


រីឯ​លោក​ស៊ូភីម និង​ហូសា ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​លិច និង​ទ្វារ​សាលេ‌គែត នៅ​ត្រង់​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ចែក​វេន​គ្នា​ដូច​ត​ទៅ:


នាង​ឃើញ​ស្តេច​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ​ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ‌សាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចំរៀង​នាំ​ប្រជា‌ជន​ច្រៀង​សរសើរ​តម្កើង​ទាំង​ប្រគំ​តូរ្យ​តន្ត្រី​ផង។ នាង​អថា‌លា​ហែក​អាវ​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។


មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​សេរេ‌ប៊ីយ៉ា និង​លោក​យេសួរ ជា​កូន​របស់​លោក​កាឌ‌មាល ទទួល​បន្ទុក​រួម​ជា​មួយ​បង​ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើងអុលឡោះ‌តាអាឡា តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ​បញ្ជា​របស់​ស្តេច​ទត ជា​អ្នក​ជំនិត​របស់​អុលឡោះ។


មនុស្ស​តែងតែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺអុលឡោះ‌តាអាឡា​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។


ហារូន​ត្រូវ​ចាប់​ឆ្នោត ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ជូនអុលឡោះ‌តាអាឡា មួយ​ទៀត​ឲ្យ​ដោះលែង។


សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​នាក់​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម