Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:15 - អាល់គីតាប

15 មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​កូន គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា‌មួយ​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម ជាង​អារ​ឈើ ហើយ​មនុស្ស​ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា​មួយ​នឹង​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម ជាង​អារ​ឈើ ហើយ​គ្រប់​ទាំង​មនុស្ស ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហ៊ី‌រ៉ាម ជា​ស្តេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​ជួប​ស្តេច​ទត ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ឲ្យ​ស្តេច​ទត។


គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី ហើយ​បិតា​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម ជា​ជាង​លង្ហិន​ម្នាក់​ដ៏​ចំណាន​ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ជូន​ស្តេច។


ឪពុក​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រីឯ​លង្ហិន និង​ដែក​មាន​ច្រើន​សន្ធឹក​សន្ធាប់​ពុំ​អាច​ថ្លឹង​បាន​ទេ។ ឪពុក​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​កូន​ចង់​បន្ថែម​ទៀត​ក៏​បាន។


រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​កូន​ក្រោក​ឡើង​បំពេញ​កិច្ចការ​នេះ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កូន!»។


ប៉ុន្តែ តើ​នរណា​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ​ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ជូន​ទ្រង់​នៅ​ផង។ ខ្ញុំ​ក៏​ពុំ​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន​ដែរ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ធ្វើ​គូរបាន​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។


ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​ឲ្យ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​អ្នក​ដែល​ឪពុក​របស់​ខ្ញុំ​បាន​ជ្រើស​រើស។


ពួក​គេ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ធ្វើ​អាវ​អេផូដ​ដោយ​មាន​ប៉ាក់​លំអ​ផង។


គឺ​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន


ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ប៉ិន​ប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រ‌ករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេស​ឯក​សុទ្ធ។ ពួក​គេ​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គម្រោង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម