Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:14 - អាល់គីតាប

14 អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​នៅ​ស្រុក​អ៊ីស្រ‌អែល ហើយ​មាន​ប្រជា‌ជន​ស្លាប់​អស់ ៧០ ០០០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដួល​ស្លាប់​អស់​ប្រាំពីរ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​មាន​ប្រជា‌ជន​ស្លាប់​អស់​៧០ ០០០​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង ក្នុង​ពួក​អ៊ីស្រាអែល ហើយ​ពួក​អ៊ីស្រាអែល​ក៏​ដួល​ស្លាប់​អស់​៧​ម៉ឺន​នាក់

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក​អ៊ីស្រ‌អែល ចាប់​តាំង​ពី​ព្រឹក​នោះ រហូត​ដល់​ពេល​កំណត់។ ពី​ក្រុង​ដាន់ ដល់​ក្រុង​បៀរ‌សេ‌បា មាន​ប្រជា‌ជន​ស្លាប់​ទាំង​អស់ ៧០ ០០០​នាក់។


នៅ​យប់​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ី‌រី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។


លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​ចាប់​ផ្តើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិតអុលឡោះ‌តាអាឡា​ខឹង ទាស់​នឹង​អ៊ីស្រ‌អែល​ព្រោះ​តែ​ការ​នេះ។ ដូច្នេះ​ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ទត​ឡើយ។


នៅ​យប់​នោះ ស្តេច​ហ្វៀរ៉អ៊ូន នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សំរែក​ទ្រ​ហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។


គ្រោះ​កាច​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស ពី​ព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ទ្រង់។ ទ្រង់​បាន​ប្រហារ​មនុស្ស​ចិត​សិប​នាក់ ក្នុង​ចំណោម​ពួក​គេ។ ប្រជា‌ជន​នាំ​គ្នា​កាន់​ទុក្ខ​ដោយអុលឡោះ‌តាអាឡា​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម