១ របាក្សត្រ 17:25 - អាល់គីតាប25 ឱម្ចាស់នៃខ្ញុំអើយ ទ្រង់ប្រោសឲ្យខ្ញុំដឹងថា ទ្រង់ពេញចិត្តតែងតាំងពូជពង្សរបស់ខ្ញុំឲ្យឡើងស្នងរាជ្យខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំមានចិត្តក្លាហាន ជម្រាបពាក្យទូរអានេះជូនទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដ្បិត ឱព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្ដែងឲ្យទូលបង្គំដឹងថា ព្រះអង្គនឹងតាំងវង្សទូលបង្គំឡើង ហេតុនោះបានជាទូលបង្គំបាននឹកក្នុងចិត្តចង់អធិស្ឋាននៅចំពោះព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ឱព្រះនៃទូលបង្គំអើយ ព្រះអង្គប្រោសឲ្យទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យតែងតាំងពូជពង្សរបស់ទូលបង្គំឲ្យឡើងស្នងរាជ្យទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដ្បិត ឱព្រះនៃទូលបង្គំអើយ ទ្រង់បានសំដែងឲ្យទូលបង្គំដឹងថា ទ្រង់នឹងតាំងវង្សទូលបង្គំឡើង ហេតុនោះបានជាទូលបង្គំបាននឹកក្នុងចិត្តចង់អធិស្ឋាននៅចំពោះទ្រង់ សូមមើលជំពូក |
សូមសម្រេចតាមបន្ទូលរបស់ទ្រង់ ដើម្បីឲ្យនាមរបស់ទ្រង់បានឧត្តុង្គឧត្តមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់ពិតជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ទត ជាអ្នកបម្រើរបស់ទ្រង់បានស្ថិតស្ថេរនៅចំពោះទ្រង់ផង។