Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:10 - អាល់គីតាប

10 ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 គឺ​ដូច​ជា​គ្រា​កាល​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​បង្ក្រាប​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ហើយ (មួយ​ទៀត​ទូល‌បង្គំ​ក្រាប​ទូល​ថា ព្រះ‌យេហូវ៉ា​នឹង​តាំង​ព្រះ‌វង្សា​ទ្រង់​ឡើង)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​ដូច​ជា​គ្រា​កាល​ចាប់​តាំង​ពី​ថ្ងៃ ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​បង្ក្រាប​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ហើយ (មួយ​ទៀត​ទូលបង្គំ​ក្រាប​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ទ្រង់​ឡើង)

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។


ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​នាក់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។


យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់​លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន​ពាន​លើ​ពួក​គេ


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


ប្រសិន​បើ​អុលឡោះ‌តាអាឡា មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​អុលឡោះ‌តាអាឡា​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!


យើង​នឹង​កំទេច​បច្ចា‌មិត្ត​នៅ​មុខ​គាត់ យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គាត់។


ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​អុលឡោះទ្រង់​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចំរុង​ចំរើន។


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​អុលឡោះ​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ជើង​របស់​គាត់។


អុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ជា​ចំណុះ​ស្តេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។


ស្តេច​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម