Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:11 - អាល់គីតាប

11 ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចេស្តា ចូរ​ស្វែង​រក​មុខ​ទ្រង់ ឥត​ឈប់​ឈរ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ចូរ​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ជា‌និច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា នឹង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ចូរ​រក​ព្រះ‌ភ័ក្ត្រ​ទ្រង់​ជានិច្ច

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ​ដ៏‌វិសុទ្ធ! អស់​អ្នក​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ឥឡូវ​នេះ​សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក​របស់​ទ្រង់ រហូត​ត​ទៅ។ អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បម្រើ​របស់​ទ្រង់ ដូច​សម្លៀក‌បំពាក់ ហើយ​សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជួប​ប្រទះ​តែ​នឹង​សុភ‌មង្គល!


គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ទ្រង់ ជា​អ្នក​ស្វែង​រក​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប។ - សម្រាក


មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភ‌មង្គល​មក​ឲ្យ​យើង​ខ្ញុំ? អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​យើង​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ផង!


ឱ​អុលឡោះ​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​មើល​មក​យើង​ខ្ញុំ​ដោយ ចិត្ត​សប្បុរស​ផង!​ - សម្រាក


នៅ​ក្នុង​ទី‌សក្ការៈ​របស់​ទ្រង់ ឱ​អុលឡោះ​អើយ ទ្រង់​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ទ្រង់​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ របស់​ទ្រង់​មាន​កម្លាំង និង​អំណាច សូម​សរសើរ​តម្កើង​ទ្រង់!


ទ្រង់​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​និមិត្ត‌រូប​នៃ​អំណាច និង​សិរី‌រុង‌រឿង​របស់​ទ្រង់​ ។


នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីង‌ស្ងួត ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក ជា​ពរ​លើ​កន្លែង​នោះ​ដែរ។


កូន​ចៅ​យូសុះ​អើយ ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ទ្រង់​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម