Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 3:23 - អាល់គីតាប

23 ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​ចំណោម​នាង​ទាំង​ពីរ មាន​ម្នាក់​ពោល​ថា “កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ជា​កូន​របស់​នាង”។ រីឯ​ម្នាក់​ទៀត​ពោល​ថា “មិន​មែន​ទេ! កូន​របស់​នាង​ស្លាប់​ហើយ គឺ​កូន​របស់​ខ្ញុំ​ទេ​ដែល​នៅ​រស់!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ម្នាក់​ថា "កូន​រស់​នេះ​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ស្លាប់​ជា​កូន​របស់​ឯង" ហើយ​ម្នាក់​ទៀត​ថា "មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ស្លាប់​ជា​របស់​ឯង ហើយ​កូន​រស់​ជា​របស់​ខ្ញុំ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ក្នុង​ចំណោម​នាង​ទាំង​ពីរ មាន​ម្នាក់​ពោល​ថា “កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ជា​កូន​របស់​នាង”។ រីឯ​ម្នាក់​ទៀត​ពោល​ថា “មិន​មែន​ទេ! កូន​របស់​នាង​ស្លាប់​ហើយ គឺ​កូន​របស់​ខ្ញុំ​ទេ ដែល​នៅ​រស់!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា នាង​១​ថា កូន​រស់​នេះ ជា​កូន​របស់​អញ ហើយ​កូន​ស្លាប់ ជា​កូន​របស់​ឯង ហើយ​១​ទៀត​ថា មិន​មែន​ដូច្នោះ​ទេ គឺ​កូន​ស្លាប់​ជា​របស់​ឯង ហើយ​កូន​រស់​ជា​របស់​អញ​វិញ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 3:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន​មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ​ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​មុខ​ស៊ូឡៃ‌ម៉ាន។


ស៊ូឡៃ‌ម៉ាន​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មក​ឲ្យ​យើង»។ ពេល​គេ​យក​ដាវ​មក​ដល់


មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម