Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 21:6 - អាល់គីតាប

6 ស្តេច​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ថា “ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក មក​ឲ្យ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ខ្ញុំ​មិន​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្ញុំ ជូន​ស្តេច​ទេ!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទ្រង់​មាន​រាជ‌ឱង្ការ​តប​ថា៖ «គឺ​ព្រោះ​យើង​បាន​និយាយ​នឹង​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ថា "ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចម្ការ​មួយ​ផ្សេង​ទៀត​ប្តូរ​នឹង​ចម្ការ​នេះ"។ តែ​គាត់​ឆ្លើយ​ថា "ទូល‌បង្គំ​មិន​ថ្វាយ​ចម្ការ​ទូល‌បង្គំ​ដល់​ទ្រង់​ទេ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ស្ដេច​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណា‌បោត​ជា​អ្នក​ស្រុក​យេសរាល​ថា “ចូរ​លក់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​មក​ឲ្យ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ទូលបង្គំ​មិន​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​របស់​ទូលបង្គំ ថ្វាយ​ព្រះ‌ករុណា​ទេ!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ពី​ព្រោះ​អញ​បាន​និយាយ​នឹង​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ថា ចូរ​លក់​ចំការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចំការ​១​ផ្សេង​ទៀត​ប្តូរ​នឹង​ចំការ​នេះ តែ​វា​ឆ្លើយ​មក​ថា ទូលបង្គំ​មិន​ថ្វាយ​ចំការ​ទូលបង្គំ​ដល់​ទ្រង់​ទេ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 21:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក មាន​ហេតុ‌ការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យេស‌រាល មាន​បុរស​ម្នាក់​ឈ្មោះ​ណា‌បោត គាត់​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ​នៅ​ជិត​រាជ‌វាំង​ស្តេច​អហាប់ ជា​ស្តេច​នៅ​ក្រុង​សាម៉ារី។


ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​ភរិយា មក​ជួប​ស្តេច ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​មាន​ចិត្ត​មួម៉ៅ មិន​ព្រម​ពិសា​ដូច្នេះ?»។


ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ភរិយា​ជម្រាប​ថា៖ «តើ​ស្តេច​មិន​មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ! សូម​ក្រោក​ឡើង ពិសា ហើយ​រីក‌រាយ​ក្នុង​ចិត្ត​ចុះ ចាំ​ខ្ញុំ​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​មក​ជូន»។


បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។


ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ រីឯ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម