Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:39 - អាល់គីតាប

39 បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បម្រើ​ពីរ​នាក់​របស់​លោក​ស៊ី‌ម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្តេច​អគីស ជា​បុត្រ​របស់​ស្តេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ី‌ម៉ៃ​ថា បាវ​បម្រើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ប៉ុន្តែ បី​ឆ្នាំ​ក្រោយ​មក មាន​អ្នក​បម្រើ​របស់​ស៊ីម៉ាយ​ពីរ​នាក់​បាន​រត់​ទៅ​ឯ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​របស់​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា៖ «អ្នក​បម្រើ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បម្រើ​ពីរ​នាក់​របស់​លោក​ស៊ី‌ម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ី‌ម៉ៃ​ថា បាវ​បម្រើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 លុះ​កន្លង​ទៅ​៣​ឆ្នាំ​ហើយ នោះ​បាវ​របស់​ស៊ីម៉ាយ​២​នាក់​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​នៃ​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា មើល បាវ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:39
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ី‌ម៉ៃ​ឆ្លើយ​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​ស្តេច»។ លោក​ស៊ី‌ម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​យូរ។


លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ គាត់​ទាម​ទារ​យក​បាវ​បម្រើ​ពី​ស្តេច​អគីស​នាំ​ត្រឡប់​មក​វិញ។


គ្មាន​សេស‌សល់​ជន‌ជាតិ​អាណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុងកាថ និង​ក្រុង​អាសដូត​ប៉ុណ្ណោះ។


នៅ​ថ្ងៃ​ដដែល​នោះ ទត​រត់​គេច​ខ្លួន​ចេញ​ពី​ស្តេច​សូល ហើយ​ទៅ​ជួប​ស្តេច​អគីស នៅ​ក្រុង​កាថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម