Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:36 - អាល់គីតាប

36 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «អ្នក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 បន្ទាប់​មក ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក បង្គាប់​ថា៖ «ចូរ​ឯង​សង់​ផ្ទះ​មួយ​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ចេញ​ទៅ​ណា​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ស៊ី‌ម៉ៃ​មក ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «លោក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 រួម​មក ស្តេច​ទ្រង់​ចាត់​គេ​ទៅ ឲ្យ​ហៅ​ស៊ីម៉ាយ​មក​បង្គាប់​ថា ចូរ​ឯង​សង់​ផ្ទះ​១​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ឲ្យ​ចេញ​ទៅ​ឯ​ណា​ទៀត​ឡើយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​ប្រាប់​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្តេច​អាប់‌សាឡុម​ក៏​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​មុខ​ទត​ទេ។


សម្តេច​អាប់‌សាឡុម​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​មុខ​ទត​ទេ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​គេ ឲ្យ​ទៅ​អញ្ចើញ​សម្តេច​អដូ‌នី‌យ៉ា​ចុះ​ពី​អាសនៈ។ សម្តេច​ក៏​ចូល​ទៅ​ក្រាប​គោរព​ស្តេច​ស៊ូ‌ឡៃម៉ាន ហើយ​ស្តេច​ស៊ូ‌ឡៃម៉ាន​មាន​ប្រសាសន៍​ថា៖ «សូម​បង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ»។


ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កំចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។


កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​នៅ​លើ​រាជ្យ‌បល្ល័ង្ក គាត់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម