១ ពង្សាវតារក្សត្រ 18:35 - អាល់គីតាប35 ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញចង្អូរដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ទឹកហូរជុំវិញអាសនៈ ហើយចង្អូរក៏មានទឹកពេញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ សូមមើលជំពូក |
គាត់មានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើគូរបានដុត និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ បន្ទាប់មកគាត់ប្រាប់ថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ រួចហើយគាត់ប្រាប់ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេធ្វើតាមបង្គាប់របស់គាត់ជាលើកទីបី។
លុះដល់ពេលធ្វើគូរបានវេលាល្ងាច អេលីយ៉េសចូលមកជិតអាសនៈ ហើយទូរអាថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងអ៊ីស្រអែល នៅថ្ងៃនេះ សូមបង្ហាញឲ្យប្រជាជនដឹងថា ទ្រង់ពិតជាម្ចាស់នៃជនជាតិអ៊ីស្រអែល ហើយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ សូមឲ្យពួកគេឃើញថា ខ្ញុំធ្វើការទាំងនេះ តាមបញ្ជារបស់ទ្រង់។