Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 17:19 - អាល់គីតាប

19 គាត់​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ គាត់​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ​ជា​បន្ទប់​ដែល​គាត់​ស្នាក់​នៅ រួច​ផ្តេក​វា​លើ​គ្រែ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តែ​លោក​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ» រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​ស្នាក់​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​ឲ្យ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្ដេក​វា​លើ​គ្រែ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​លោក​ឆ្លើយ​តប​ថា សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​អាស្រ័យ​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 17:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ជា​ម្តាយ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «អ្នក​នាំ​សារ​របស់​អុលឡោះ​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។


បន្ទាប់​មក គាត់​អង្វរអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ! ស្ត្រី​មេម៉ាយ​នេះ បាន​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ទ្រង់​ពិត​ជា​ចង់​ឲ្យ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្តោយ​ឲ្យ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។


ដូច្នេះ ចូរ​យើង​រៀប‌ចំ​បន្ទប់​តូច​មួយ​នៅ​ជាន់​ខាង​លើ ព្រម​ទាំង​ដាក់​គ្រែ​តុ​កៅអី និង​ចង្កៀង​ទុក​ជូន​គាត់​ផង។ កាល​ណា​គាត់​អញ្ជើញ​មក​ផ្ទះ​យើង គាត់​អាច​សម្រាក​ក្នុង​បន្ទប់​នោះ»។


នាង​បី​កូន​ឡើង ទៅ​ក្នុង​បន្ទប់​អេលី‌យ៉ាសាក់ នាង​ផ្តេក​កូន​នៅ​លើ​គ្រែ​របស់​គាត់ រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ


កាល​អេលី‌យ៉ាសាក់​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។


នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម