Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:21 - អាល់គីតាប

21 គ្រា​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត​ឡើង​ជា​ស្តេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 នៅ​គ្រា​នោះ ប្រជាជន​អ៊ីស្រា‌អែល​គេ​បាន​បែក​គ្នា​ជា​ពីរ​ពួក ពួក​មួយ​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​មួយ​ទៀត​កាន់​ខាង​អំរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត ឡើង​ជា​ស្ដេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គ្រា​នោះ ប្រជា‌ជន​ទាំង‌ឡាយ ជា​សាសន៍​អ៊ីស្រាអែល គេ​បែក​គ្នា​ជា​២​ពួក ពួក​១​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​១​ទៀត​កាន់​ខាង​អំរី

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​ណាដាប់ ជា​បុត្រ​ស្តេច​យេរ៉ូ‌បោម​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។


លោក​បាសា​សម្លាប់​ស្តេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។


កិច្ច​ការ​ផ្សេងៗ និង​អំពើ​ក្បត់​របស់​ស្តេច​ស៊ីមរី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ក្រុម​ដែល​គាំ​ទ្រ​លោក​មេ‌ទ័ព​អូមរី​មាន​ប្រៀប​ជាង​ក្រុម​ដែល​គាំ​ទ្រ​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត លោក​ធីបនី​ក៏​ស្លាប់ ហើយ​លោក​មេ‌ទ័ព​អូមរី​ឡើង​សោយ​រាជ្យ។


នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​អហាប់ ជា​បុត្រ​របស់​ស្តេច​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ នៃ​រជ្ជកាល​ស្តេច​អេសា​ជា​ស្តេច​ស្រុក​យូដា ស្តេច​អេឡា ជា​បុត្រ​របស់​ស្តេច​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​ធើសា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។


ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។


«យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯង ម្នាក់ៗ​ប្រហារ​បង​ប្អូន និង​មិត្ត‌ភក្ដិ​របស់​ខ្លួន ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ ហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។


អ៊ីសា​ឈ្វេង​យល់​គំនិត​របស់​គេ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង​ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម