Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:2 - អាល់គីតាប

2 គាត់​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​បន្ទូល​របស់អុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ស្តេច​ទត​នឹង​មាន​កូន​ប្រុស​ម្នាក់​កើត​មក កូន​នោះ មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ​មក​បូជា​នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាស‌នា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​អាស‌នា អាសនា​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "មើល៍ នឹង​មាន​បុត្រា​មួយ​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ"»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ​មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​មក​បូជា នៅ​លើ​អាសនៈ គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាសនា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ម្នាល​អាសនាៗ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល នឹង​មាន​បុត្រា​១​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បន្ទូល​ដែល​គាត់​ប្រកាស ក្នុង​នាមអុលឡោះ‌តាអាឡា​ប្រឆាំង​នឹង​អាសនៈ​នៅ​បេត‌អែល ព្រម​ទាំង​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី មុខ​ជា​សម្រេច​ពុំ‌ខាន»។


កាល​ស្តេច​យ៉ូ‌សៀស​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។


នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច ក្នុង​គ្រា​ដែល​ស្តេច​នៅ​ក្មេង​នៅ​ឡើយ ស្តេច​យ៉ូ‌សៀស​ចាប់​ផ្តើម​ស្វែង​រក​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច​ទត​ជា​អយ្យ‌កោ។ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ស្តេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​អស់​ពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះ‌បោរ​ប្រឆាំង​នឹង​យើង។


មើល​ចុះ! ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន នៅ​គ្រា​ដំបូង​បាន​សម្រេច​ជា​រូប​រាង​អស់​ហើយ យើង​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ហេតុ‌ការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​មុន ហេតុ‌ការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​យ៉ាកកូប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់ នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស ជា​បុត្រ​របស់​ស្តេច​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា។


ឱ​មាតុ‌ភូមិ ឱ​មាតុ‌ភូមិ​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ភ្នំ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


ហេតុ​នេះ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នាំ​គ្នា​ប្លន់​កំទេច និង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។


យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កង‌ទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។


អ៊ីសា​ឆ្លើយ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន»។


«ផ្ទៃ​មេឃ​អើយ ចូរ​ត្រង់​ត្រាប់​ស្តាប់​សេចក្តី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម