Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:18 - អាល់គីតាប

18 ប៉ុន្តែ ឥឡូវ​នេះ ម្តេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ស្តេច​ពុំ​ជ្រាប​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 តែ​ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ឥត​បាន​ជ្រាប​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះ‌ករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​មើល ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ឥត​បាន​ជ្រាប​ទេ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ សម្តេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់ ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្តេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេ‌ប្រូន!”»។


ពេល​នោះ​ណាពី​ណាថាន ពោល​ទៅ​កាន់​នាង​បាត‌សេ‌បា ជា​ម្តាយ​របស់​សម្តេច​ស៊ូឡៃ‌ម៉ានថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្តេច​អដូ‌នី‌យ៉ា​ជា​កូន​របស់​នាង​ហាគីត​បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ប៉ុន្តែ ស្តេច​ទត​ជា​អម្ចាស់​មិន​បាន​ជ្រាប​ទេ។


នាង​ឆ្លើយ​ថា៖ «ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ថា ស៊ូ‌ឡៃម៉ាន​ជា​កូន​របស់​ខ្ញុំ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។


អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន​ធ្វើ​គូរបាន។ អដូ‌នី‌យ៉ា​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​អ៊ីមុាំ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​អញ្ជើញ​ស៊ូ‌ឡៃម៉ាន ជា​បុត្រ​របស់​ស្តេច​ឲ្យ​ទៅ​ចូល​រួម​ទេ។


បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ស្តេច​ឬ​ដែល​បាន​សម្រេច​ឲ្យ​សម្តេច​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច ហើយ​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច?


តើ​ស្តេច​ឬ​ដែល​បាន​សម្រេច​តែង‌តាំង​កូន​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច ដោយ​មិន​ឲ្យ​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​អ្នក​បម្រើ​ដឹង?»។


នៅ​គ្រា​នោះ សម្តេច​អដូ‌នី‌យ៉ា ព្រម​ទាំង​ពល​ទាហាន​ហា‌សិប​នាក់ សម្រាប់​រត់​ពី​មុខ។


បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង​ប្អូន​បាន​ប្រព្រឹត្ដ​ដូច្នោះ ទាំង​មិន​ដឹង​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម