Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 3:7 - អាល់គីតាប

7 ហេតុ​នេះ បង​ប្អូន​អើយ ជំនឿ​របស់​បង​ប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ដ​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ដ​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 បងប្អូន​អើយ ហេតុនេះហើយបានជា ក្នុង​អស់ទាំង​ការលំបាក និង​ទុក្ខវេទនា​របស់យើង យើង​ទទួល​ការ​កម្សាន្តចិត្ត​ដោយសារតែ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដូច្នេះ​ បងប្អូន​អើយ!​ នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខព្រួយ​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​ពី​អ្នក​រាល់គ្នា​ដោយសារ​ជំនឿ​របស់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហេតុ​នេះ បង‌ប្អូន​អើយ ក្នុង​គ្រប់​ទាំង​ទុក្ខ​ព្រួយ និង​ការ​លំបាក​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​បាន​ក្សាន្ត​ចិត្ត​ឡើង​វិញ​អំពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ហេតុ​នេះ បងប្អូន​អើយ ជំនឿ​របស់​បងប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ បង​ប្អូន​អើយ ក្នុង​ខណ​ដែល​យើង​ខ្ញុំ​កំពុង​តែ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​លំបាក​ជា​ច្រើន នោះ​យើង​ខ្ញុំ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​អ្នក​រាល់​គ្នា​ឡើង​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 3:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​អុលឡោះ​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។


ការ​នេះ​ហើយ​ដែល​បាន​សំរាល​ទុក្ខ​យើង។ ប៉ុន្ដែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ដ លែង​ព្រួយ​បារម្ភ។


ឥឡូវ​នេះ លោក​ធីម៉ូ‌ថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជា‌និច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។


ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន ប្រតិបត្ដិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ​បញ្ជា​ដែល​យើង​បាន​ទទួល​ពី​អុលឡោះ​ជា​បិតា​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម