Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 2:5 - អាល់គីតាប

5 ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បង​ប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​អំណាច​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នករាល់គ្នា​ពឹងផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ពឹងផ្អែក​លើ​ព្រះចេស្ដា​របស់​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ដើម្បី​ឲ្យ​ជំនឿ​របស់​អ្នក​រាល់គ្នា​មិន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ​ គឺ​ពឹង​ផ្អែក​លើ​អំណាច​របស់​ព្រះជាម្ចាស់​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស តែ​ពឹង​ផ្អែក​លើ​ព្រះ‌ចេស្តា​របស់​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បងប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​វិញ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 2:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ស្ដ្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេរ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ អុលឡោះ‌ជាអម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​នាង ឲ្យ​យក​ចិត្ដ​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​គាត់​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​វិញ។ ប៉ុន្ដែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​ស្លាប់​របស់​អាល់ម៉ា‌ហ្សៀស​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម​សារ។


ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្ដែ អុលឡោះ​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។


ក៏​ប៉ុន្ដែ គាត់​និយាយ​មក​ខ្ញុំ​ថា «គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​អំណាច​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ដ​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​មក​សណ្ឋិត​លើ​ខ្ញុំ។


យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អំណាច​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ​ជា​អំណាច​របស់​អុលឡោះ មិន​មែន​ជា​របស់​យើង​ទេ។


ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​អំណាច​របស់​អុលឡោះ។ យើង​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការ‌ពារ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម