Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:49 - អាល់គីតាប

49 យើង​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់​ទ្រាយ ដូច​អ៊ីសា​ដែល​នៅ​សូរ៉កា​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

49 ដូចដែល​យើង​មាន​លក្ខណៈ​មនុស្សម្នាក់​នៃធូលីដី​យ៉ាងណា យើង​ក៏​នឹង​មាន​លក្ខណៈ​មនុស្សម្នាក់​នៃស្ថានសួគ៌​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 យើង​មាន​រូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ធូលី​ដី​ជា​យ៉ាង​ណា​ នោះ​យើង​នឹង​មាន​រូបរាង​ដូចជា​មនុស្ស​ដែល​មក​ពី​ស្ថានសួគ៌​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 យើង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​ធ្វើ​ពី​ធូលី​មក​យ៉ាង​ណា នោះ​យើង​ក៏​នឹង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​មក​ពី​ស្ថាន‌សួគ៌​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 យើង​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់‌ទ្រាយ​ដូច​ព្រះអង្គ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:49
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អាដាម​មាន​អាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​គាត់ និង​ជា​តំណាង​របស់​គាត់ ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។


រីឯ​អ្នក​សុចរិត​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​នគរ​នៃ​អុលឡោះ​ជា​បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារ‌ណា​ចុះ!»។


ដ្បិត​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​បុត្រា​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​បុត្រា​បាន​ទៅ​ជា​រៀម​ច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។


យើង​ទាំង​អស់​គ្នា ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុង‌រឿង​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​អ៊ីសា គឺ​មាន​សិរី‌រុង‌រឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ដៃ​របស់​រស​នៃ​អ៊ីសា‌ជាអម្ចាស់។


គាត់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​រូប‌កាយ ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់​ដោយ​អំណាច ដែល​ធ្វើ​ឲ្យ​គាត់​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​គាត់។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​អុលឡោះ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ទ្រង់​ពុំ​ទាន់​សំដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ នៅ​ពេល​អាល់ម៉ា‌ហ្សៀស​មក​ដល់ យើង​នឹង​បាន​ដូច​គាត់​ដែរ ដ្បិត​គាត់​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​គាត់​យ៉ាង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម