Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:28 - អាល់គីតាប

28 ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បង​ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ក្រុម‌ជំអះ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ដ និង​និយាយ​ទៅ​កាន់​អុលឡោះ​បាន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ប្រសិនបើ​គ្មាន​អ្នកបកប្រែ អ្នកនោះ​ត្រូវ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ហើយ​និយាយ​ទៅកាន់​ខ្លួនឯង និង​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ប៉ុន្ដែ​បើ​គ្មាន​អ្នក​បកប្រែ​ទេ​ ចូរ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុមជំនុំ​ចុះ​ ហើយ​ឲ្យ​គេ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ និង​ទៅ​កាន់​ព្រះជាម្ចាស់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បងប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ក្រុម‌ជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់​បាន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 បើ​គ្មាន​អ្នក​ណា​សំរាប់​បក​ប្រែ​ទេ នោះ​ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ពួក​ជំនុំ​ចុះ ហើយ​ទូល​ដល់​ព្រះ​ដោយ​ខ្លួន​ឯង​វិញ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​បង​ប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។


រីឯ​ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។


ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម