Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:24 - អាល់គីតាប

24 រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ដ​ទុក​ដាក់​ទេ។ អុលឡោះ​បាន​រៀប‌ចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 រីឯ​អវយវៈ​របស់យើង​ដែល​សមរម្យ យើង​មិន​ចាំបាច់​បន្ថែមអ្វី​ទេ​។ យ៉ាងណាមិញ ព្រះ​បាន​ផ្គុំ​រូបកាយ ដោយ​ប្រទាន​ភាពថ្លៃថ្នូរ​ឲ្យ​រឹតតែច្រើន​ដល់​អវយវៈ​ដែល​ខ្វះខាត

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ប៉ុន្ដែ​អវយវៈ​របស់​យើង​ដែល​ស្អាត​ហើយ​នោះ​ មិន​ត្រូវការ​សម្អិត​សម្អាង​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គុំ​រូបកាយ​ឡើង​ ដោយ​ប្រទាន​ឲ្យ​មាន​តម្លៃ​កាន់​តែ​វិសេស​ដល់​អវយវៈ​ណា​ដែល​មាន​ការ​ខ្វះខាត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​បុរស និង​ភរិយា​របស់​គាត់ នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។


អុលឡោះ​មាន​បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។


ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា។


ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។


ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ដ​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម