Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:23 - អាល់គីតាប

23 យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្ដែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្ដែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចំរើន​ឡើង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 “មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​ស្អាងទឹកចិត្ត​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​មិន​មែន​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ហើយ​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែមិន​មែន​ទាំង​អស់​សុទ្ធតែ​ស្អាង​ឡើង​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​និយាយ​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់​បាន» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​ស្អាង​ចិត្ត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បង​ប្អូន​អ្នក​ពិបាក​ចិត្ដ​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​គេ​ហើយ។


រីឯ​បង​ប្អូន​វិញ បើ​បង​ប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​អំណោយ​ទាន​របស់​រស‌អុលឡោះ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំអះ។


បង​ប្អូន​បាន​អរ​គុណ​ដូច្នេះ ល្អ​វិសេស​វិសាល​ហើយ តែ​បង​ប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។


បង​ប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​អុលឡោះ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​អុលឡោះ​សំដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំអះ។


ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្ដែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​បាន​ឡើយ។


ឥឡូវ​នេះ សូម​រិះ‌គិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។


ហេតុ​នេះ​សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បង​ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។


តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស នៅ​ចំពោះ​អុលឡោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ


កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បង​ប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។


ដូច្នេះ​ចូរ​លើក​ទឹក​ចិត្ដ​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។


ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ដ​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​អុលឡោះ​ដែល​យើង​ស្គាល់​តាម​ជំនឿ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម