Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:23 - អាល់គីតាប

23 អ្វីៗ​ដែល​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​បង្គាប់ ស្តី​អំពី​ដំណាក់​របស់​ទ្រង់ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ទ្រង់​ខឹង​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្វីៗ​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ព្រះ‌អង្គ​បង្គាប់ ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​អស់ សម្រាប់​ព្រះ​ដំណាក់​រប​ស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ក្រែង​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​រាជ្យ​របស់​ស្តេច និង​ពួក​បុត្រា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បង្គាប់ ស្ដី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ត្រូវ​ឲ្យ​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​បង្គាប់​មក ដោយ​ត្រូវ​ចំពោះ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ តើ​នឹង​ឲ្យ​មាន​សេចក្ដី​ក្រោធ ចំពោះ​រាជ្យ​ស្តេច នឹង​ព្រះ‌រាជ​បុត្រា​ទ្រង់​ធ្វើ​អី

សូមមើលជំពូក ចម្លង




អែសរ៉ា 7:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​អ៊ីមុាំ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​អ្នក។


ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ អ្នក និង​បង​ប្អូន​របស់​អ្នក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​អ្នក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​បំណង​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក។


ពួក​គេ​នឹង​ប្រគល់​ជូន​អ្នក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។


ទ្រង់​បាន​ប្រទាន​ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។


អ្នក​ទាំង​ពីរ​ជម្រាប​ស្តេច​ទៀត​ថា៖ «អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ។ បើ​យើង​ខ្ញុំ​មិន​ទៅ​ទេ ទ្រង់​នឹង​ប្រហារ​យើង​ខ្ញុំ​ដោយ​ជំងឺ ឬ​ដោយ​មុខ​ដាវ»។


យើង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា ចូរ​ខិត‌ខំ​ធ្វើ​ឲ្យ​ក្រុង​នោះ​ចំរុង​ចំរើន​ឡើង ចូរ​ទូរអា‌អង្វរ​ឲ្យ​ក្រុង​នោះ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុខ លុះ​ត្រា​តែ​ក្រុង​នោះ​បាន​សុខ​ដែរ”។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម