Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 7:22 - អាល់គីតាប

22 ពួក​គេ​នឹង​ប្រគល់​ជូន​អ្នក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ទោះ​ជា​មាន​ចំនួន​រហូត​ដល់​ប្រាក់​មួយ​រយ​ហាប ស្រូវ​មួយ​រយ​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​រយ​បាថ ប្រេង​មួយ​រយ​បាថ និង​អំបិល​ជា​ច្រើន ឥត​មាន​កំណត់​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពួក​គេ​នឹង​ប្រគល់​ជូន​លោក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ទោះ​ដល់​ទៅ​ប្រាក់​១០០​ហាប ស្រូវ​១០០​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២០០​ប៉ោត ប្រេង​២០០​ប៉ោត នឹង​អំបិល​ឥត​មាន​កំណត់​ក្តី

សូមមើលជំពូក ចម្លង




អែសរ៉ា 7:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង ស្តេច​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា សុំ​អ្វី ត្រូវ​ប្រគល់​ជូន​គាត់​កុំ​បី​អាក់‌ខាន​ឡើយ។


អ្វីៗ​ដែល​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​បង្គាប់ ស្តី​អំពី​ដំណាក់​របស់​ទ្រង់ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ទ្រង់​ខឹង​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។


ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​ជំនូន ដោយ​យក​បាថ មក​វាល់។ មួយ​ហូមែរ មាន​ដប់​បាថ ហើយ​មួយ​គរ​ក៏​មាន​ដប់​បាថ ដែរ។


ត្រូវ​លាយ​អំបិល ជា​មួយ​ជំនូន​ធញ្ញ‌ជាតិ​ទាំង​ប៉ុន្មាន ដែល​អ្នក​យក​មក​ជូន​អុលឡោះ។ កុំ​ភ្លេច​លាយ​អំបិល​ជា​មួយ​ជំនូន​របស់​អ្នក​ឡើយ ដ្បិត​អំបិល​ជា​និមិត្ត​រូប​ពី​សម្ពន្ធ‌មេត្រី​ដែល​អុលឡោះ​បាន​ចង​ជា​មួយ​អ្នក។ ហេតុ​នេះ ត្រូវ​យក​អំបិល​មក​ជូន​ជា​មួយ​ជំនូន​ទាំង​ប៉ុន្មាន​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម