Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 6:9 - អាល់គីតាប

9 សុំ​អស់​លោក​ផ្គត់‌ផ្គង់​អ្វីៗ​ដែល​ក្រុម​អ៊ីមុាំ នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម សម្រាប់​ជា​គូរបាន​ដុត ជូន​ចំពោះ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំង‌បាយជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​អ៊ីមុាំ កុំ​បី​អាក់‌ខាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯ​អ្វី​ៗ​ដែល​គេ​ត្រូវ​ការ ទោះ​ជា​គោ​ស្ទាវ ចៀម​ឈ្មោល និង​កូន​ចៀម​សម្រាប់​ជា​តង្វាយ​ដុត ថ្វាយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឬ​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង តាម​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូ‌សាឡិម​ត្រូវ​ការ នោះ​ត្រូវ​បើក​ឲ្យ​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​កុំ​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សុំ​អស់​លោក​ផ្គត់‌ផ្គង់​អ្វីៗ​ដែល​ក្រុម​បូជា‌ចារ្យ នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម សម្រាប់​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ចំពោះ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំង‌បាយជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​បូជា‌ចារ្យ កុំ​បី​អាក់‌ខាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រម​ទាំង​របស់​អ្វី​ដែល​គេ​ត្រូវ​ការ​ផង ទោះ​ទាំង​គោ​ស្ទាវ ចៀម​ឈ្មោល នឹង​កូន​ចៀម​សំរាប់​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឬ​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង តាម​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូ‌សាឡិម​នឹង​ប្រាប់​មក នោះ​ត្រូវ​បើក​ឲ្យ​គេ​រាល់​តែ​ថ្ងៃ​ជា​កុំ​ខាន

សូមមើលជំពូក ចម្លង




អែសរ៉ា 6:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ខ្លះ​ទទួល​ភារកិច្ច​ថែ​រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។


ធ្វើ​ដូច្នេះ ពួក​គេ​អាច​ជូន​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្ត​អុលឡោះហើយ​ពួក​គេ​ទូរអា‌អង្វរ សូម​ឲ្យ​ស្តេច និង​បុត្រ មាន​អាយុ​យឺន‌យូរ។


សុំ​អស់​លោក​ជួយ​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​យូដា ក្នុង​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺ‌ប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


ប្រសិន​បើ​គូរបាន​នោះ ជា ចៀម ឬ​ពពែ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ។


គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ជូនអុលឡោះ‌តាអាឡា។


ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម