អែសរ៉ា 6:14 - អាល់គីតាប14 ពួកអះលីជំអះនៃជនជាតិយូដាបន្តការសាងសង់ម៉ាស្ជិទដោយជោគជ័យ ស្របតាមសេចក្ដីដែលណាពីហាកាយ និងណាពីសាការីយ៉ា ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ម៉ាស្ជិទ ស្របតាមបញ្ជារបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល និងស្របតាមរាជក្រឹត្យរបស់ស្តេចស៊ីរូស ស្តេចដារីយូស និងស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ពួកចាស់ទុំនៃសាសន៍យូដាក៏សាងសង់ ហើយមានសេចក្ដីចម្រើន តាមទំនាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ បានថ្លែង។ ពួកគេបានបង្ហើយការសាងសង់ព្រះដំណាក់ ដោយសារបញ្ជារបស់ព្រះនៃសាសន៍អ៊ីស្រាអែល និងដោយសារព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីរូស ព្រះបាទដារីយុស និងព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្ដីចំរើន ដោយនូវការទាយរបស់ហោរាហាកាយ នឹងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស នឹងអើថាស៊ើកសេស ជាស្តេចពើស៊ីផង សូមមើលជំពូក |
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ដំណាក់ជូនអុលឡោះជាម្ចាស់របស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដូចស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស បានបញ្ជាដល់ពួកយើង»។
នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងអ៊ីមុាំឯទៀតៗជាបងប្អូនរបស់គាត់ ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ដំណាក់របស់អុលឡោះតាអាឡា។
យើងខ្ញុំជាទាសករមែន ប៉ុន្តែ អុលឡោះជាម្ចាស់នៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ទ្រង់សំដែងចិត្តសប្បុរសដល់យើងខ្ញុំ នៅចំពោះមុខស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺទ្រង់ប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ដំណាក់របស់ទ្រង់ឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។