Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:10 - អាល់គីតាប

10 និង​ប្រជា‌ជន​ឯ​ទៀតៗ​ដែល​ស្តេច​អស្នា‌ផារ ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រម​ទាំង​សាសន៍​ឯ​ទៀត ដែល​ព្រះ‌បាទ​អ័ស្នា‌ផារ ជា​ស្ដេច​ដ៏​ឧត្តុង្គ‌ឧត្តម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី និង​ក្នុង​ស្រុក​ឯ​ទៀត​នៅ​ខាង​នាយ​ទន្លេ​នេះ ៘»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 និង​ប្រជា‌ជន​ឯ​ទៀតៗ​ដែល​ព្រះ‌បាទ​អស្នា‌ផារ ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រម​ទាំង​សាសន៍​ឯ​ទៀត ដែល​អ័ស្នា‌ផារ ដ៏​ជា​ធំ​ឧត្តុង្គ‌ឧត្តម លោក​បាន​នាំ​មក ឲ្យ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន នឹង​ក្នុង​ស្រុក​ឯ​ទៀត​នៅ​ខាង​នាយ​ទន្លេ​នេះ។ល។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បច្ចា‌មិត្ត​របស់​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ នាំ​គ្នា​សង់​ម៉ាស្ជិទ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល


សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ជូន​ស្តេច​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។


ស្តេច​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហ‌ការី​គ្រប់​គ្នា​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។


«យើង អើថា‌ស៊ើកសេស ជា​ស្តេច​លើ​ស្តេច​ទាំង​អស់ ផ្ញើ​ជូន​អ៊ីមុាំ​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ​របស់​ម្ចាស់​នៃ​សូរ៉កា


ដោយ​ពោល​នៅ​មុខ​បង​ប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ប្រកប​ដោយ​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ជា‌និច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​មើល​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ ណាពី​របស់​យើង​ខ្ញុំ ដូន‌តា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង​ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​អ្នក​ណា ដែល​បង​ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​កោត​ខ្លាច គោរព​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​គោរព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម