Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 7:13 - អាល់គីតាប

13 អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 អ្នក​ដែល​បញ្ចាំ ទោះ​បើ​មាន​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​មាន​ធន‌ធាន​ត្រឡប់​មក​វិញ​ដែរ ដ្បិត​និមិត្ត​នេះ​តម្រូវ​លើ​ជន​ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជា‌ជន​ទាំង​នោះ នឹង​សម្រេច​ជា​រូប​រាង។ ដោយ‌សារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​អ្នក​ដែល​បញ្ចាំ ទោះ​បើ​បាន​គង់​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​ត្រឡប់​ទៅ​ឯ​ធន‌ធាន ដែល​បាន​បញ្ចាំ វិញ​នោះ​ទេ ដ្បិត​ការ​ជាក់‌ស្តែង​នេះ​ដំរូវ​លើ​ជន‌ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 7:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូម​មហា‌ក្សត្រិ‌យានី និង​លោក រៀប​រៀង​សារ​មួយ ក្នុង​នាម​ស្តេច ជា​សារ​ដែល​ផ្ដល់​ការ​អនុ‌គ្រោះ​ដល់​ជន‌ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ស្តេច​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែ‌ប្រួល​បាន​ទេ»។


ព្រោះ​គេ​បាន​លើក​ដៃ​គំរាម​អុលឡោះ ហើយ​លើក​ខ្លួន​ប្រឆាំង​នឹង អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


«មើល​អ្នក​នុ៎ះ! គាត់​ពុំ​បាន​យក​អុលឡោះ​ជា​ទី​ពឹង​ទេ គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។


មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។


យើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ការ​អ្វី​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ។ ពិត​មែន​ហើយ យើង​នឹង​សម្រេច​តាម​ពាក្យ​របស់​យើង ក្នុង​ពេល​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ​អ្នក​បះ‌បោរ នៅ​មាន​ជីវិត​នៅ​ឡើយ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ហេតុ​នេះ ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្វីៗ​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ដោយ‌សារ​ពាក្យ​កុហក ពួក​នាង​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​សុចរិត ដែល​យើង​ពុំ​បាន​ធ្វើ​ឲ្យ​ពិបាក​ចិត្ត។ ពួក​នាង​លើក​ទឹក​ចិត្ត​មនុស្ស​អាក្រក់ ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់​ត​ទៅ​ទៀត មិន​ឲ្យ​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ដើម្បី​ទទួល​ជីវិត​ឡើយ។


នៅ​ឆ្នាំ​មេត្តា‌ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្ម‌សិទ្ធិ​របស់​ខ្លួន​វិញ។


ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀតៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា‌ករុណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម