អេសេគាល 6:4 - អាល់គីតាប4 អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែងក្លាយទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អស់ទាំងអាសនារបស់អ្នកនឹងត្រូវខូច ហើយរូបព្រះអាទិត្យរបស់អ្នកនឹងត្រូវបាក់បែក យើងនឹងបោះពួកអ្នកដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែងក្លាយទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អស់ទាំងអាសនារបស់ឯង នឹងត្រូវខូចលាញ ហើយរូបព្រះអាទិត្យរបស់ឯងនឹងត្រូវបាក់បែក អញនឹងបោះពួកឯងដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់ឯង សូមមើលជំពូក |
ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
គាត់ស្រែកប្រឆាំងនឹងអាសនៈ ដោយប្រកាសបន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ៖ «អាសនៈអើយ! អាសនៈ! អុលឡោះតាអាឡាមានបន្ទូលថា: នៅក្នុងពូជពង្សរបស់ស្តេចទតនឹងមានកូនប្រុសម្នាក់កើតមក កូននោះ មានឈ្មោះថា យ៉ូសៀស។ យ៉ូសៀសនឹងយកពួកបូជាចារ្យនៃកន្លែងសក្ការៈ តាមទួលខ្ពស់ៗមកបូជានៅលើអាសនៈ គឺពួកបូជាចារ្យដែលធ្លាប់ដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ គេក៏យកឆ្អឹងរបស់មនុស្ស មកដុតនៅលើអាសនៈនេះដែរ»។