Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 48:20 - អាល់គីតាប

20 សរុប​មក​ដី​ដែល​ត្រូវ​ញែក​ទុក​ជូន​អុលឡោះ‌តាអាឡា មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ​បួន​ជ្រុង។ ត្រូវ​ទុក​ដី​សក្ការៈ​នោះ​មួយ​ភាគ​បួន ជា​កម្មសិទ្ធិ​របស់​ទីក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដី​ដែល​ថ្វាយ​ជា​តង្វាយ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ហើយ​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត អ្នក​ទាំង​អស់​គ្នា​ត្រូវ​ថ្វាយ​ដី​បរិសុទ្ធ​នេះ​បួន​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សម្រាប់​ទី​ក្រុង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សរុប​មក ដី​ដែល​ត្រូវ​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ​បួន​ជ្រុង។ ត្រូវ​ទុក​ដី​សក្ការៈ​នោះ​មួយ​ភាគ​បួន ជា​កម្មសិទ្ធិ​របស់​ទីក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដី​ដែល​ថ្វាយ​ជា​ដង្វាយ​នោះ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដី​បរិសុទ្ធ​នេះ​៤​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សំរាប់​ទី​ក្រុង​ផង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 48:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ធ្វើ​ការ​ក្នុង​ទីក្រុង ទោះ​បី​គេ​មក​ពី​កុល‌សម្ព័ន្ធ​ណា​ក្ដី ក៏​គេ​អាច​ដាំ​ដំណាំ​លើ​ដី​នោះ​បាន​ដែរ។


ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​កើត និង​ព្រំ‌ប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទី‌សក្ការៈ​ក្នុង​ម៉ាស្ជិទ​ស្ថិត​នៅ​ចំ​កណ្ដាល។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក​នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​បាន​ដែរ។


ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ម៉ាឡា‌អ៊ីកាត់​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ពី​ពាន់​ពី​រយ​ម្ភៃ​គីឡូ‌ម៉ែត្រ។ បណ្ដោយ ទទឹង និង​កំពស់ មាន​ប្រវែង​ស្មើៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម