Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:42 - អាល់គីតាប

42 មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​គូរបាន។ តុ​នីមួយៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សម្រាប់​អារ ក សត្វ​ធ្វើ​គូរបាន​ដុត និង​ធ្វើ​គូរបាន​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 មាន​តុ​បួន​ដាប់​ពី​ថ្ម​ប្រវែង​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ ហើយ​កម្ពស់​មួយ​ហត្ថ​សម្រាប់​តង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សម្រាប់​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​ពិធី​យញ្ញ‌បូជា។ តុ​នីមួយៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សម្រាប់​អារ-ក​សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សំរាប់​ដង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សំរាប់​សំឡាប់​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​នោះ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:42
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​អ្នក​សង់​អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្ម​ដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​បរិសុទ្ធ។


ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុតគូរបាន​សុំ​ឲ្យ​រួច​ពី​បាប និង​គូរបាន​សុំ​លើក‌លែង​ទោស។


នៅ​តាម​គែម​តុ មាន​ចង្អូរ​ព័ទ្ធ​ជុំ‌វិញ ចង្អូរ​នោះ​មាន​ទទឹង​មួយ​ចង្អាម រីឯ​សាច់​សម្រាប់​ធ្វើ​គូរបាន គេ​ដាក់​នៅ​លើ​តុ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម