Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:21 - អាល់គីតាប

21 យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បង​ប្អូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹងកាប់​សម្លាប់​គ្នា​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បងប្អូន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ហៅ​ដល់​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​វា នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹង​បាន​ទាស់​នឹង​បង​ប្អូន​ខ្លួន

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កំទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន នៅ​ក្នុង​ស្រុក​នោះ ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ​


អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ អុលឡោះ‌តាអាឡា​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។


ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់‌អោន​ឲ្យ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល”។


ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​ឲ្យ​កង‌ទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ


យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំង‌ឡាយ យើង​នឹង​កំទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។ យើង​នឹង​រំលំ​រទេះ​ចំបាំង ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។ យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះ បង​ប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​កើត វឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។


នៅ​ពេល​ដែល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេត‌ស៊ី‌តា តាម​ផ្លូវ​ទៅ​សេរេ‌រ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អបិល-មហូ‌ឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។


ស្តេច​សូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទី‌លាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូក​ច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម