Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:18 - អាល់គីតាប

18 ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កុក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រ‌អែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ កាល​ណា​សាសន៍​កុក​មក​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល នោះ​សេចក្ដី​ក្រោធ​របស់​យើង​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កុក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រា‌អែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ កាល​ណា​កុក​បាន​មក​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​អញ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ បន្ទូល​គំរាម​របស់​ទ្រង់ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ទ្រង់ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។


អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ធ្វើ​ព្រងើយ កន្តើយ​ដល់​កាល​ណា​ទៀត តើ​កំហឹង​របស់​ទ្រង់ នៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?


យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​មាន​ចិត្ត ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពន់​ប្រមាណ ទ្រង់​សង‌សឹក​ខ្មាំង​សត្រូវ។ អុលឡោះ‌តាអាឡា​សង‌សឹក ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​សង‌សឹក​បច្ចា‌មិត្ត​របស់​ទ្រង់ ទ្រង់​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ទេ។


ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប​ឆេះ រាល​ដាល​រហូត​ទៅ​ដល់​ក្នុង​ផ្នូរ​ខ្មោច។ ភ្លើង​នេះ​នឹង​ឆាប​ឆេះ​ផែនដី និង​ភោគ​ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាប​ឆេះ​គ្រឹះ​របស់​ភ្នំ​នា​នា​ផង។


ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម