Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:15 - អាល់គីតាប

15 ហើយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង អ្នក​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា​ជិះ​សេះ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អ្នក​នឹង​ចេញ​ពី​កន្លែង​របស់​អ្នក គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ហើយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង អ្នក​នឹង​នាំ​កង‌ទ័ព​ដ៏​ច្រើន​ឥត​គណនា​ជិះ​សេះ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​ជើង និង​អ្នក​ស្រុក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ធ្លាប់​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ហើយ​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ពួក​គេ​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់ ទាំង​អាម៉ាស់។ ពួក​ទមិឡ​ទាំង​នោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។


យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កង‌ទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។


សាសន៍​កូមើរ និង​កង‌ពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​តូកា‌ម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កង‌ពល​របស់​គេ​ទាំង​មូល គឺ​មាន​កង‌ទ័ព​របស់​ប្រជា‌ជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។


យើង​នឹង​បង្ខំ​អ្នក ហើយ​នាំ​អ្នក​ចាក​ចេញ​ពី​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង ឆ្ពោះ​មក​ភ្នំ​នៃ​ស្រុក​អ៊ីស្រ‌អែល។


នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់


ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​កង‌ពល​របស់​ទ្រង់​ចុះ​មក!។


យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូ‌សាផាត។ នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ និង​ជា​ចំណែក​មត៌ក​របស់​យើង ដោយ​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង‌ឡាយ។ យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេ យក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។


ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គឺ​ជា​វិញ្ញាណ​របស់​ពួក​អ៊ីព្លេស។ វា​សំដែង​ទី​សំគាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​អុលឡោះ ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់


វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។


ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុកឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម