Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:14 - អាល់គីតាប

14 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កុក​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំនាយ​ចុះ ហើយ​ប្រាប់​សាសន៍​កុក​ថា៖ «ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រា‌អែល ជាប្រជា​រាស្ត្រ​របស់​យើង បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កុក​ដូច​ត​ទៅ៖ «ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រាអែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


ពេល​ដែល​ទី‌សក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​ប្រោស​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ទៅ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ»។


អ្នក​ពោល​ថា “ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក​ដែល​គ្មាន​នរណា​ការពារ ខ្ញុំ​នឹង​វាយ​ប្រហារ​អ្នក​ស្រុក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ ហើយ​ក្រុង​របស់​គេ​គ្មាន​កំពែង គ្មាន​ទ្វារ ឬ​រនុក​ឡើយ។


«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្ដេច​កុក​នៅ​ស្រុក​ម៉ាកុក ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្ដេច​នោះ​ក្នុង​នាម​យើង​ថា:


នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រ‌អែល។ ប្រជា‌ជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រ‌អែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។


អុលឡោះ​មាន​បន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ដូច​ដើម​ឡើង​វិញ


ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ​ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​នឹង​ទៅ​ជា​សិរី‌រុង‌រឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ប្រទាន​អំណាច និង​ចាត់​ខ្ញុំ​ឲ្យ​ទៅ ប្រាប់​ប្រជា‌ជាតិ​នានា ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា: «អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម