Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:10 - អាល់គីតាប

10 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែន‌ការ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​នោះ នឹង​មាន​គំនិត​កើត​ឡើង​ក្នុង​ចិត្ត​អ្នក ហើយ​អ្នក​នឹង​បង្កើត​កិច្ច‌កល​អាក្រក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែន‌ការ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​នោះ នឹង​មាន​គំនិត​កើត​ឡើង​ក្នុង​ចិត្ត​ឯង ហើយ​ឯង​នឹង​បង្កើត​កិច្ច‌កល​អាក្រក់

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជ្រាប​ពេល​ណា​ដែល​ខ្ញុំ​អង្គុយ ពេល​ណា​ដែល​ខ្ញុំ​ក្រោក​ឈរ ទ្រង់​ឈ្វេង​យល់​គំនិត​របស់​ខ្ញុំ តាំង​ពី​ចម្ងាយ។


សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គម្រោង‌ការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​មនុស្ស​សប្បុរស តែ​ទ្រង់​ដាក់​ទោស​មនុស្ស​មាន​ល្បិច។


មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។


មាន​ចិត្ត​ពាល​ហើយ​រិះ‌គិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។


ការ​រិះ‌គិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់


ប៉ុន្តែ ជន‌ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កំទេច និង​សម្លាប់​រង្គាល​ប្រជា‌ជាតិ​ជា​ច្រើន​ឥត​គណនា។


ពេល​នោះ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គិត យើង​ដឹង​ទាំង​អស់។


អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិត ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កល លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន សម្រេច​តាម​គម្រោង‌ការ​នេះ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​កាម‌គុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់


ពេល​នោះ អ៊ីសា និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​អ៊ីសា។


ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «អាណាណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ៊ីព្លេស​ហ្សៃតន​នៅ​ពេញ​ក្នុង​ចិត្ដ​អ្នក រហូត​ដល់​ទៅ​កុហក​រស‌អុលឡោះ​ដ៏​វិសុទ្ធ ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?


ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​រស​របស់​អុលឡោះ‌ជាអម្ចាស់​ដូច្នេះ? មើល៍​ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។


ចូរ​លះ‌បង់​ចិត្ដ​គំនិត​អាក្រក់​ចោល​ទៅ ហើយ​អង្វរ​អុលឡោះ‌ជាអម្ចាស់ ក្រែង​លោ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ដ​បែប​នេះ


ហេតុ​នេះ សូម​បង​ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​អ៊ីសា‌ជាអម្ចាស់​មក​ដល់​សិន គឺ​អ៊ីសា​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​អ៊ីសា​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ដ​មនុស្ស។ នៅ​ពេល​នោះ អ៊ីសា‌ជាអម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម