អេសេគាល 34:12 - អាល់គីតាប12 យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 គង្វាលតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះយើងនឹងថែមើលហ្វូងចៀមរបស់យើង ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកម្ចាត់កម្ចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 យើងនឹងតាមរកហ្វូងចៀមរបស់យើង ដូចគង្វាលតាមរកហ្វូងចៀមរបស់ខ្លួនដែលបែកខ្ញែកដែរ។ យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ នៅថ្ងៃមេឃងងឹត និងចុះអ័ព្ទ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ សូមមើលជំពូក |
ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មុនពេលទ្រង់នាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែទ្រង់បានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ទ្រង់ធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។