Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 33:30 - អាល់គីតាប

30 កូន​មនុស្ស​អើយ ប្រជា‌ជន​របស់​អ្នក​នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​អ្នក គេ​និយាយ​គ្នា​ពី​អ្នក​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង‌ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 កូន​មនុស្ស​អើយ ប្រជា‌ជន​របស់​អ្នក​នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​ឯង គេ​និយាយ​គ្នា​ពី​ឯង​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 33:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។


រៀង​រាល់​ថ្ងៃ គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ហ៊ូកុំ​ម្ចាស់​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​អ៊ីមុាំ​សម្រាប់​បង្រៀន​ហ៊ូកុំ យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្តល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ណាពី​សម្រាប់​ថ្លែង​បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


អ្នក​រាល់​គ្នា​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក និង​សួរ​បង​ប្អូន​របស់​ខ្លួន​ថា “តើអុលឡោះ‌តាអាឡា​ឆ្លើយ​ដូច​ម្ដេច? អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ម្ដេច?”


អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ មាន​បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។


«កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​ឬ?


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​មាន​បន្ទូល​ឆ្លើយ​តប​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប យើង​នឹង​មិន​ផ្តល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត” - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា​សែន​ព្រះ​ទាំ​នោះ។ អ៊ីស្រ‌អែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? ទេ​យើង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ម្ចាស់​ដែល​មាន​ជីវិត​អស់‌កល្ប! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពេល​ណា​យើង​ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


“ប្រជា​រាស្ដ្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ដ​គេ​នៅ​ឆ្ងាយ​ពី​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម