អេសេគាល 33:26 - អាល់គីតាប26 អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នករាល់គ្នាពឹងតែដាវរបស់អ្នក ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងអ្នករៀងខ្លួន ដូច្នេះ តើអ្នករាល់គ្នានឹងបានស្រុកនេះឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯងរាល់គ្នាពឹងតែដាវរបស់ឯង ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងឯងរៀងខ្លួន ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ សូមមើលជំពូក |
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!