Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 32:4 - អាល់គីតាប

4 យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី ឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យ​ត្មាត​មក​ចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី​ស៊ី​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​នឹង​ទុក​អ្នក​ចោល​នៅ​លើ​ដី​គោក យើង​នឹង​បោះ​អ្នក​ចោល​ទៅ​នៅ​ទី​វាល ហើយ​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មានមក​ទំ​លើ​អ្នក ក៏​ចម្អែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយ‌សារ​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី ឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យ​ត្មាត​មក​ចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី​ស៊ី​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​អញ​នឹង​ទុក​ឯង​ចោល​នៅ​លើ​ដី​គោក អញ​នឹង​បោះ​ឯង​ចោល​ទៅ​នៅ​ទី​វាល​ទទេ ហើយ​នឹង​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន មក​ទំ​លើ​ឯង ក៏​នឹង​ចំអែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយ‌សារ​ឯង​ដែរ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 32:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ សូម​ឲ្យ​គេ​បាន​ទៅ​ជា​ចំណី​របស់​ចចក។


ទ្រង់​បាន​វាយ​កំទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានា នៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។


ចំពោះ​អ្នក​វិញ គេ​បាន​បោះ​សាក‌សព​អ្នក​ចោល​ឆ្ងាយ​ពី​ផ្នូរ គួរ​ឲ្យ​ខ្ពើម ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។ មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។


ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។


ពេល​គេ​ចេញ​ពី​ម៉ាស្ជិទ គេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្ស ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់ សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោក ទាំង​អស់​ខ្ពើម​រអើម។


នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែលអុលឡោះ‌តាអាឡា​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។


ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ឆ្អឹង​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។


យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។


យើង​នឹង​រាយ​សាក‌សព​ពាស‌ពេញ​ភ្នំ។ អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​ភ្នំ តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ​ទាំង​ប៉ុន្មាន។


ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជា‌ជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម