Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 31:5 - អាល់គីតាប

5 ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់ លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ បែក​មែក​សាខា ហើយ​លាត​សន្ធឹង ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហេតុ​នោះ​បាន​ជា​វា​លូត​ខ្ពស់​ជាង អស់​ទាំង​ដើម​ឈើ​នៅ​ផែន‌ដី មែក​វា​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ក្នុង​កាល​ដែល​បែក​មែក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់ លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ បែក​មែក​សាខា ហើយ​លាត​សន្ធឹង ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហេតុ​នោះ​បាន​ជា​វា​លូត​ខ្ពស់​ជាង​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី មែក​វា​ចំរើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ក្នុង​កាល​ដែល​បែក​មែក​ទាំង​នោះ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 31:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។


មេ‌ទ័ព​របស់​ស្តេច​សានហេ‌រីប​ពោល​ថា៖ «សូម​អស់​លោក​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ដូច​ត​ទៅ: មហាក្សត្រ‌ធិរាជ គឺ​ស្តេច​របស់​ស្រុក​អាស្ស៊ីរី មាន​ប្រសាសន៍​ថា តើ​ស្តេច​មាន​អ្វី​បាន​ជា​មាន​ចិត្ត​អង់‌អាច​បែប​នេះ?


បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ​ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។


អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ ដើម​តាត្រៅ​នោះ​លូត​ឡើង ចុង​វា​ខ្ពស់​កប់​ពពក។


ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាំ​ទៀត​ផង ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម