Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 31:13 - អាល់គីតាប

13 សត្វ​ស្លាប​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​សត្វ​ហើរ​លើ​អាកាស នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សត្វ​ស្លាប​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​សត្វ​ហើរ​លើ​អាកាស​នឹង​មក​អាស្រ័យ​នៅ​លើ​បំណែក ហើយ​អស់​ទាំង​សត្វ​នៅ​ដី​នឹង​មក​អាស្រ័យ​នៅ​លើ​មែក​វា

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 31:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន‌ជាតិ​អេត្យូ‌ពី ហើយ​ទុក​សាក‌សព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាក‌សព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។


យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។


បក្សា‌បក្សី​នាំ​គ្នា​មក​ធ្វើ​សំបុក នៅ​តាម​មែក​របស់​វា រីឯ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ក៏​មក​បង្កើត​កូន​ចៅ​នៅ​ក្រោម​មែក​របស់​វា ហើយ​ប្រជា‌ជាតិ​ទាំង​អស់​ក៏​ជ្រក​ក្រោម ម្លប់​របស់​វា​ដែរ។


យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី ឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យ​ត្មាត​មក​ចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី​ស៊ី​អ្នក។


គាត់​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជំរុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម