អេសេគាល 31:11 - អាល់គីតាប11 ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នោះយើងបានប្រគល់ទៅ ក្នុងកណ្ដាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា យើងបានបណ្តេញវាចេញហើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ហេតុនេះហើយបានជាយើងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំនៃប្រជាជាតិទាំងឡាយ។ អ្នកនោះនឹងប្រព្រឹត្តចំពោះវា តាមអំពើអាក្រក់របស់វា ព្រោះយើងបានបោះបង់វាចោលហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះអញបានប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា អញបានបណ្តេញវាចេញហើយ សូមមើលជំពូក |
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
ស្តេចអាដូនី-បេសេកមានប្រសាសន៍ថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបនាក់ ហើយស្តេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ អុលឡោះបានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្តេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្តេចក៏ស្លាប់នៅទីនោះ។