អេសេគាល 29:5 - អាល់គីតាប5 យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅឲ្យសត្វព្រៃ និងត្មាតធ្វើជាអាហារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 យើងនឹងបោះអ្នកចោលក្នុងទីរហោស្ថាន ទាំងខ្លួនអ្នក និងត្រីទាំងអស់នៅទន្លេផង អ្នកនឹងធ្លាក់ទៅនៅទីវាល ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ យើងបានឲ្យអ្នកទៅជាអាហារ ដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅឲ្យសត្វព្រៃ និងត្មាតធ្វើជាអាហារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង នឹងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី នឹងសត្វហើរលើអាកាស សូមមើលជំពូក |
ក្នុងចំណោមដើមឈើនៅអេដែន តើមានដើមណារុងរឿងឧត្ដុង្គឧត្ដមដូចអ្នក? ទោះជាយ៉ាងនេះក្ដី អ្នកក៏នឹងត្រូវគេទម្លាក់ទៅក្នុងរណ្ដៅដូចដើមឈើឯទៀតៗដែរ អ្នកនឹងវិនាសជាមួយពួកទមិឡ ជាមួយអស់អ្នកដែលស្លាប់ដោយមុខដាវ។ រីឯស្ដេចហ្វៀរ៉អ៊ូន និងប្រជាជនដ៏ច្រើនឥតគណនារបស់ខ្លួន ក៏នឹងត្រូវវិនាសដូច្នេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។