Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:32 - អាល់គីតាប

32 ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ច្រៀង​ទំនួញ និង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា: គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​អ្នក គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្ដាល​សមុទ្រ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ស្មូត្រ​ទំនួញ និង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា: គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 កាល​គេ​កំពុង​តែ​ទ្រហោ‌យំ នោះ​គេ​នឹង​ចាប់​ផ្តើម​ទួញ​ទំនួញ​ដោយ​ព្រោះ​ឯង គេ​នឹង​ទួញ​ថា តើ​មាន​អ្នក​ណា​ដូច​ជា​ទីរ៉ុស ដែល​ត្រូវ​បំផ្លាញ​នៅ​កណ្តាល​សមុទ្រ​ដូច្នេះ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:32
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ សូម​មើល​មក​ចុះ! តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ! នៅ​ថ្ងៃអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!


ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត នាង​ក្រមុំ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម ដើម្បី​សំរាល​ទុក្ខ​នាង​បាន? ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរ តើ​នរណា​អាច​ព្យាបាល​នាង​បាន?


សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជយ‌ភ័ណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេស‌សល់​បោះ​ទៅ​ក្នុង​សមុទ្រ។


ពួក​គេ​ច្រៀង​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក​ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បី‌ល្បាញ​អើយ អ្នក​ជា​ជំរក​របស់​ប្រជា‌ជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជា‌ជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។


«កូន​មនុស្ស​អើយ ចូរ​ច្រៀង​ទំនួញ​មួយ​បទ​ស្ដី​អំពី​ក្រុង​ទីរ៉ុស!


ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កំទេច​អ្នក។


«កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។


ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង ដែល​កំពុង​តែ​ឆេះ គេ​នាំ​គ្នា​ស្រែក​ថា “តើ​មាន​ក្រុង​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​នគរ​នេះ​បាន!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម