Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 24:5 - អាល់គីតាប

5 ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មក ហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។ ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​ឲ្យ​ផុយ សូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ត្រូវ​រើស​យក​ចៀម​យ៉ាង​សម្រាំង បង្គរ​ឧស​នៅ​ពី​ក្រោម​ថ្លាង ស្ងោរ​វា​ឲ្យ​ឆ្អិន​ល្អ ហើយ​សូម្បី​តែ​ឆ្អឹង​ក្នុង​ថ្លាង​ក៏​ត្រូវរម្ងាស់​ឲ្យ​ផុយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មក ហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។ ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​ឲ្យ​ផុយ សូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ត្រូវ​ឲ្យ​រើស​យក​ចៀម​យ៉ាង​សំរាំង ហើយ​ដុត​ទាំង​ឆ្អឹង​នៅ​ពី​ក្រោម ត្រូវ​ធ្វើ​ឲ្យ​ពុះ​យ៉ាង​ខ្លាំង ឲ្យ​ឆ្អឹង​នៅ​ក្នុង​ថ្លាង​នោះ​បាន​ឆ្អិន។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 24:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ យ៉ាកកូប​កំពុង​ស្ល​សម្ល ហើយ​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវ​ហត់​ជា​ខ្លាំង។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​សេដេ‌គា ចំពោះ​មុខ​ស្តេច​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារ​ក​បុត្រ​ទាំង​អស់​របស់​ស្តេច​សេដេ‌គា នៅ​ចំពោះ​មុខ​ស្តេច​សេដេ‌គា។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារ ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។


ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាប‌ឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង​រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។


ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ នឹង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់!


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម