Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:4 - អាល់គីតាប

4 យេរូ‌សាឡឹម​អើយ អ្នក​មាន​ទោស ព្រោះ​តែ​ការ​កាប់​សម្លាប់​គ្នា និង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែល​អ្នក​បាន​សូន។ អ្នក​ធ្វើ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី ជីវិត​អ្នក​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ហេតុ​នេះ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បន្ទាប​បន្ថោក ហើយ​មនុស្ស‌ម្នា​គ្រប់​ស្រុក​នឹង​មើល‌ងាយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​មាន​ទោស​ដោយ​ឈាម​ដែល​អ្នក​បាន​កម្ចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​បាន​កម្ចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​អ្នក​បាន​ធ្វើ​ដែរ អ្នក​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​អ្នក​ជិត​មក​ដល់ អ្នក​ដល់​កំណត់​ឆ្នាំ​របស់​អ្នក​ហើយ ហេតុ​នោះ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​ទៅ​ទី​ត្មះ‌ដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យេរូ‌សាឡឹម​អើយ អ្នក​មាន​ទោស ព្រោះ​តែ​ការ​កាប់​សម្លាប់​គ្នា និង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែល​អ្នក​បាន​សូន។ អ្នក​ធ្វើ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី ជីវិត​អ្នក​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ហេតុ​នេះ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បន្ទាប​បន្ថោក ហើយ​មនុស្ស‌ម្នា​គ្រប់​ស្រុក​នឹង​មើល‌ងាយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯង​មាន​ទោស​ដោយ​ឈាម​ដែល​ឯង​បាន​កំចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​ឯង​បាន​ធ្វើ​ដែរ ឯង​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ឯង​ជិត​មក​ដល់ ឯង​ដល់​កំណត់​ឆ្នាំ​របស់​ឯង​ហើយ ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​ឲ្យ​ឯង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:4
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ដំណាក់ ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រ‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។


ក្រៅ​ពី​អំពើ​បាប ដែល​ស្តេច​ម៉ាណា‌សេ​នាំ​ប្រជា‌ជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ស្តេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។


យើង​នឹង​ដក​អ្នក​រាល់​គ្នា ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់​ដែល​យើង​ញែក​ទុក​សម្រាប់​នាម​យើង​នេះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ​ប្រជា‌ជន​អ៊ីស្រ‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ និង​ចំអក​ឲ្យ។


អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ អ្នក​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡក‌ឡឺយ យក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។


ពួក​គេ​បាន​បំផ្លាញ​ស្រុក​របស់​ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។


យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។


អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង ដោយ​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ដែល​ជា​ស្នាដៃ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ នៅ​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ។ អ្នក​រាល់​គ្នា​មុខ​ជា​ផុត​ពូជ ហើយ​ត្រូវ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា និង​ជេរ​ប្រមាថ​ពុំ‌ខាន។


គ្រា​នោះ អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ប្រមាថ​មើល‌ងាយ​នាង​ហើយ។ ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​ភីលី‌ស្ទីន ដែល​នៅ​ជិត​ខាង​នាង ក៏​នាំ​គ្នា​មើល‌ងាយ​នាង​ដែរ។


កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន ដែល​បាន​ប្រមាថ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សម្រាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។


«កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស! ចូរ​វិនិច្ឆ័យ​ទោស​ក្រុង​ដែល​ពោរ‌ពេញ​ដោយ​ឃាត‌កម្ម​នេះ​ទៅ! ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស ដូច​បង​ស្រី​របស់​នាង ពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។ មនុស្ស‌ម្នា​នឹង​សើច​ចំអក​មើល‌ងាយ​នាង ព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។


នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​វីរ‌បុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។


នៅ​ក្នុង​ក្រុង គេ​សម្លាប់​គ្នា គេ​បង្ហូរ​ឈាម​នៅ​លើ​ផ្ទាំង​ថ្ម គឺ​មិន​ទុក​ឲ្យ​ឈាម​នោះ​ស្រោច​លើ​ដី ហើយ​យក​ដី​លុប​ទេ។


ដូច្នេះ ដើម្បី​សម្រេច​តាម​កំហឹង និង​តាម​ការ​សង‌សឹក​របស់​យើង យើង​នឹង​ទុក​ឈាម​គេ​នៅ​លើ​ផ្ទាំង​ថ្ម ឥត​យក​ដី​លុប​ឡើយ។


យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។


ឱ​អុលឡោះ‌តាអាឡា​អើយ អ្វីៗ​ដែល​ទ្រង់​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។


យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង​កាំង។


ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តម្រាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យអុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តែ​ខ្លាំង​ឬ?


ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។


គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធ‌មេត្រី ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ដែល​ទ្រង់​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ពួក​គេ​បាន​រា‌រាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កំរិត ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម